ឯកឧត្តម ភឺន ផល្លា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង
ខេត្តកណ្តាល៖ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់ និងតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នារសៀលថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩…
អ្វីទៅដែលជាសិទ្ធិ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន?
អ្វីទៅដែលជាសិទ្ធិ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន? លោក ភឺន ផល្លា បដិសេធចំពោះអង្គភាពសារព័ត៌មានដែលបានផ្សព្វផ្សាយចោទប្រកាន់ថា "ប្រើប្រាស់ស្ថាប័នតុលាជាឧបករណ៍" ស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជួយពិនិត្យ។ https://www.youtube.com/watch?v=xpIMcLDkXpI
ក្រោមមេឃតែមួយ តែវាសនាខុសគ្នា!ជីវិតជួបការលំបាក ខ្វះខាតក្នុងជីវភាពរស់នៅ ទទួលបន្ទុកចិញ្ជឹមកូននិងចៅ៦នាក់ ពេលនេះទទួលបានការឧបត្ថម្ភជាថវិការរួមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំដ៏បុិនប្រសប់ ឈ្លាសវៃនិងគុណធម៌របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការយកចិត្តទុកដាក់ គិតគូររបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលបាននូវព័ត៌មានពីក្រុមការងារមូលដ្ឋានស្រុកបសេដ្ឋថាមានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាក។ ក្រោមស្មារតីមនុស្សធម៌ កាលវេលាម៉ោង១៤.០០នាទីរសៀល នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ការពារ សន្តិសុខ រក្សាសណ្តាប់ជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់…
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ការពារ សន្តិសុខ រក្សាសណ្តាប់ជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតនៅក្នុងទីតាំងវត្ដរលាក់កងជេីង ក្នុងភូមិគ្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។ ក្នុងពិធីនេះដែរ ក៏មានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យឹម សុខុម…
ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»។
កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងប្រកាសចាត់តាំងបំពេញបន្ថែមសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត
ខេត្តកំពត៖ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងប្រកាសចាត់តាំងបំពេញបន្ថែមសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត នៅស្រុកទឹកឈូ ខេត្តកំពត។ ក្នុងកិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងជំនួយកានៃក្រុមកាងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ព្រមទាំងក្រុមកាងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានក្រុង/ស្រុកផងដែរ សរុបចំនួន២៦នាក់។ ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតប្រធាន និងអង្គប្រជុំទាំងមូលបានសម្រេចចាត់តាំង និងបែងចែកតួនាទីភារៈកិច្ច…
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!
នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ហួរ ខេមរិន្ទ ជំនួយការ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកាល់ម៉ែត។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់…
រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦
រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ សូមគោរពជូន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នាឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចធម្មវិសុទ្ធវង្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ!!!
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១១:៥៧នាទីយប់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចេញល្បាតតាមបណ្តាយផ្លូវជាតិលេខ៤ រហូតដល់តូបលក់ដូរមួយកន្លែង ស្ថិតនៅភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបជាក់ស្តែងនូវករណីគ្រឿងញៀនចំនួន១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ។ ជនសង្ស័យមាន៖ឈ្មោះ ខាន់ សៅនី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ…
